ការបោកប្រាស់តាម អ៊ីម៉ែល

នៅក្នុងប្រព័ន្ធ Internet រាល់ថ្ងៃគឺមានការបោកប្រាស់ជាច្រើន ប្រភេទ ការបោកប្រាស់នោះគឺគេបានប្រើប្រាស់គ្រប់ទំរង់រូបភាពដើម្បីឱ្យអ្នកទាំងអស់គ្នា ចូលក្នុង អន្ទាក់របស់ពូកគេ ។
ថ្ងៃនេះដែរយើង លើកយកការបោកប្រាស់តាម អ៊ីម៉ែល មកបកស្រាយប្រាប់អ្នកទាំងអស់គ្នាឱ្យបានដឹង ហើយវាក៏មានគ្រោះថ្នាក់ដែរសម្រាប់យើងនៅពេលដែលមិនដឹងថានោះជាការបោកប្រាស់សោះ ។ ជាការពិតណាស់ បញ្ហាមួយនេះគឺមួយរយ: ចុងក្រោយគឺបានធ្វើឱ្យអ្នកកាន់ Facebook page ជាពិសេស អ្នក Streamer ជាដើម  ។

នៅពេលដែលយើងមានFacebook Page ហើយយើងបានដាក់ពត័មានរបស់យើងដើម្បីអោយគេ ទំនាក់ទំនងមក ដូចជា Email និង លេខទូរស័ព្ទ គឹយើងត្រូវតែប្រុងប្រយ័ត្ន​ ជានិច្ខ ។

សម្រាប់នៅក្នុងរូបភាពខាងលើគឺជាការបន្លំអត្តសញ្ញាណ ដោយគេធ្វើជាចង់សហការជាមួយយើង តែអ្វីដែលយើងត្រូវដឹងមុន សម្រេចចិត្ត ឆ្លើយតប ឬមិនតបនោះតែ យើងត្រូវសិក្សាទៅលើ ឈ្មោះ Email និង កម្មវត្ថុដែលគេចង់បាន អ្នកទាំងអស់គ្នាអាចឆ្លើយឆ្លងសាកបើប៉ុន្តែកុំធ្វើដល់ថ្នាក់ Login ចូលឈ្មោះនៅ Link ដែលគេដាក់មក ព្រោះ ការបោករបៀបនេះគឺគេ ចង់ឱ្យអ្នកទុកចិត្តគេ បើភ្លេចខ្លួន ចប់ជាមិនខាន ។

ចំពោះរូបភាពនេះវិញក៏មិនខុសពីខាងលើដែរ គ្រាន់តែគេប្រើប្រាស់ សាច់លុយ ឱ្យយើងឃើញ ដើម្បីឱ្យយើងចាប់អារម្មណ៍ ចង់ធ្វើការងារជាមួយគេ បន្ទាប់មកបើអ្នកធ្វើតាមគេ នោះ Facebook Page អ្នកទាំងអស់គ្នាត្រូវបាត់បង ។


-ចុះសួរថាហេតុអ្វីបានជាយើងទទួលបាន Email នេះ ? គឺដោយសារយើង បាន Public Email យើងទៅលើ Internet ។

-ចុះយើងអាចការពារឬ បញ្ឈប់វាកុំឱ្យ ផ្ញើមកបានទេ ? គឺមិនបានទេ ព្រោះយើងបាន យក Email យើងដាក់តាម Page ឬ នៅក្នុង Social Media ណាមួយបាត់ទៅ ហើយ ។
ដើម្បីការពារ នៅបញ្ហានេះ គឺសូមពិនិត្យឱ្យបានច្បាស់ជាមុនសិន ឬអាចសួរនាំបន្ថែមបាននៅទីនេះ ។ 

Snowhttp://snowgaming.info/
Snow is the News Editor for Snow Gaming . She started writing about technology more than 7 years ago. She's written articles for publications like Ikhmerstudents, blooee, and plenty of others. He's also appeared in and edited videos for YouTube channels around the web.

Latest articles

spot_imgspot_img

Related articles

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img