ការពារ Facebook អ្នកពីការលួចយកផ្សេងៗ

អត្ថបទមួយនេះសង្ឃឹមថាជាប្រយោជន៍ឱ្យអ្នកទាំងអស់គ្នាបានឃើញ ហើយ អាចស្វែងយល់បន្ថែមបាន កាន់តែច្រើនក្នុងការ ការពារកុំឱ្យមានការបាត់បង់ពីការលួចយកពីជន ខិលខូចទាំងនោះ ។ 

វិធានការទី១ : នៅពេលដែលអ្នកលេង Facebook រាល់ថ្ងៃ អ្នកទាំងអស់គ្នាពេលខ្លះ គ្រាន់តែ បង្កើតមកលេងធម្មតាៗ មិនចាប់អារម្មណ៍ពីការបាត់បង់នោះ ដូច្នេះហើយបើសិនជាអ្នកទាំងអស់គា្នគិតថា ខ្លាចបាត់បង់នោះអ្វីដែលអ្នកត្រូវដឹង ដំបូងគេគឺ

  • ត្រូវតែចេះកំណត់ឯកជនភាព គឺប្រវត្តិរបស់អ្នកឱ្យបានច្បាស់លាស់ មុននិងសម្រេចចិត្តឱ្យអ្នកដទៃបានឃើញ
  • ត្រូវពិនិត្យមើលទៅលើ ព័ត៌មានផ្ទាល់ខ្លួន ហើយត្រូវគិតទៅលើមិត្តភ័ក្ដិក្នុង Facebook នោះតើ អ្នកណាដែលអ្នកចង់ឱ្យឃើញ អ្នកដែលអ្នកគិតថា មិនចង់ឱ្យឃើញ ព្រោះវាចាំបាច់ត្រូវតែដឹង ដោយសារមនុស្សខូចទាំងអស់នោះគេចូលមកតាមរបៀបនេះ  

វិធានការទី២ : គណនី Facebook របស់អ្នកសុវត្ថិភាពឬអត់ អាស្រ័យទៅលើអ្នក ពីព្រោះគឺមានតែយើងម្នាក់នោះទេដែលអាចរក្សាសន្តិសុខ នៅក្នុង Facebook យើងបាន ហេតុដូច្នេះអ្នកទាំងអស់គ្នាត្រូវតែយល់ឱ្យច្បាស់នៅវិធីសាស្ដ្រដូចខាងក្រោម  

  • លេខសម្ងាត់របស់អ្នក គឺមានតែអ្នកម្នាក់ដែលបានដឹង
  • លេខសម្ងាត់ហាមប្រើប្រាស់លេខ ទូរស័ព្ទឱ្យសោះ ត្រូវចាំថា បើអ្នកស្រួលចាំ នោះគេស្រួលយក
  • អ្នកមិនអាចទុក Facebook របស់អ្នក នៅក្នុង Computer ឬ ទូរស័ព្ទរបស់អ្នកដទៃដាច់ខាត
  • មាន Website និងកម្មវិធីបោកប្រាស់ ជាច្រើនត្រូវតែប្រយ័ត្ន និងសម្រេចចិត្តមុនប្រើប្រាស់
  • Link (តំណភ្ជាប់) មិនសុវត្ថិភាពជាច្រើន កុំចុចបើសិនជាមិនស្គាល់ប្រភពច្បាស់លាស់ 

វិធានការទី៣ :  ជាធម្មតានៅពេលដែលអ្នកបានបង្ហាញ ប្រវតិ្តអ្នកនៅក្នុង Facebook នៅពេលនោះហើយដែល មនុស្សខិលខូចបាន ពិនិត្យមើល និងព្យាយាមយក Account របស់អ្នកទៅតាមរូបភាពផ្សេងៗ ដូច្នេះអ្វីដែលអ្នកត្រូវដឹងនោះ

  • ទទួល មិត្តភក្តិថ្មី ឬ ស្វែងរកមិត្តភក្តិត្រូវ គឺត្រូវតែជាមនុស្សដែលអ្នកស្គាល់
  • មិនត្រូវទទួលមិត្តភក្តិថ្មីនៅក្នុងFacebook ដោយគ្រាន់តែឃើញគេ ដាក់សំណើជាមិត្តភក្តិនោះទេ
  • អ្នកត្រូវចេះកំណត់Facebook នៅការបង្ហាញ ប្រវត្តិអ្នកដូចជា លេខទូរស័ព្ទ Email ផ្សេង កុំឱ្យគេឃើញ ឬឱ្យគេឃើញបាន 

ទាំងអស់នេះគ្រាន់តែជាវិធានការខ្លះៗដើម្បីឱ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ និងប្រុងប្រយ័ត្នបន្ថែមទៀតកុំឱ្យមានការបាត់បង់ បើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់Facebook ជាផ្លូវការ សម្រាប់ធ្វើការទំនាក់ទំនង និងរកស៊ីជាដើម ។ 

Snowhttp://snowgaming.info/
Snow is the News Editor for Snow Gaming . She started writing about technology more than 7 years ago. She's written articles for publications like Ikhmerstudents, blooee, and plenty of others. He's also appeared in and edited videos for YouTube channels around the web.

Latest articles

spot_imgspot_img

Related articles

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img