៤០ ឆ្នាំ​ហើយ​តែ Zlatan ថា ចង់​​ឲ្យ AC បន្ត​​កុង​ត្រា​ដល់​២០២៣​

ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​ Zlatan Ibrahimovic ​រក​បាន​មួយ​គ្រាប់​កាល​ពី​យប់​មិញ​នេះ ដើម្បី​ជួយ AC Milan យក​ឈ្នះ​ទៅ​លើ​ក្រុម Genoa ៣-០ ក្នុង​ពាន​រង្វាន់​ Serie A សប្ដាហ៍​​ទី​១៥ ។

គិត​ត្រឹម​ពេល​នេះ​បុរស​សញ្ជាតិ​ស៊ុយអែត​ខាង​លើ​វ័យ​៤០​​ហើយ​ ​​ខណៈ​ដែល​​កុង​ត្រា​របស់​ខ្លួន​នឹង​ផុត​នៅ​កក្កដា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។ ​ប៉ុន្តែ​ក្រោយ​ពេល​​ធ្វើ​បាន​ល្អ​គេ​​​ក៏​មាន​គំនិត​ចង់​បន្ត​ស្នាក់​នៅ AC ដល់​ ២០២៣ ​ដោយ​បាន​និយាយ​ថា «ខ្ញុំ​ពិត​ជា​រីក​រាយ​​ណាស់​​សម្រាប់​ការ​ធ្វើ​ការ​ជា​មួយ​លោក Pioli អ្នក​ចាត់​ការ​របស់​យើង​។ ប៉ុន្តែ​ឥឡូវ​នេះ​​វា​ដល់​ពេល​ដែល​ត្រូវ​ពង្រីក​កុង​ត្រា​ថែម​ហើយ​ (និយាយ​រួច​ក៏​សើច​) បុរស​ម្នាក់​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​»។

​​រដូវ​កាលនេះ​ Zlatan រ​ក​បាន​៦​គ្រាប់​ហើយ ​និង​រក​បាន​៣១​ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ AC Milan ៤៦ ប្រកួត​គិត​ចាប់​ពី​ការ​ចូល​លេង​​ពី​ឆ្នាំ​២០២០ មក​ដក់​ពេល​នេះ​៕ ​

ប្រភព៖ Mac Faucets 

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img