កប់កូនត្រី ម្ហូបខ្មែរយើង

កូនត្រីល្អិតៗដូចជាចង្វាភ្លៀង បណ្តូលអំពៅ រឺត្រីក្រឹមទន្សាយ តាមចំណូលចិត្ត3ខាំកូនកំពិសតូចៗ កន្លះខាំ គ្រឿងបុក(ខ្ទឹមស គល់ស្លឹកគ្រៃ រំដេង ល្មៀត)មួយស្លាបព្រាបាយ ក្រសាំងចាស់ 1ស្លាបព្រាបាយ ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបបាយ ស្លឹកម្រះព្រៅ ស្ករស1ចឹប ម្សៅស៊ុបខ្នរផ្សិតចំបើង(ដាក់ក៏បានមិនដាក់ក៏បាន) ស្លឹកចេក ឬស្លឹកល្មៀតសម្រាប់ខ្ចប់ 4ទៅ5បន្ទះ(បើបានស្លឹកល្មៀតគឺឈ្ងុយល្អ)

របៀបធ្វើ :

  • ច្របាច់យកអាចម៍ត្រីចេញពីពោះឱ្យអស់ លាងទឹកឱ្យស្អាត(បើយកអាចម៍ត្រីមិនអស់វានឹងធ្វើឱ្យខ្នប់ល្វីងពិបាកញ៉ាំ) កំពឹសបេះព្រុយពុកមាត់ចេញឱ្យអស់លាង ឱ្យស្អាត
  • គ្រឿងបុកឲ្យម៉ត់
  • ម្រះព្រៅបេះយកតែស្លឹកលាងឲ្យស្អាត
  • ប្រហុកចិញ្ច្រាំឲ្យម៉ត់
  • ឆ្កៀលក្រសាំង
  • រោលស្លឹកចេក ឬស្លឹករមៀតជាមួយភ្លើងឲ្យ ទន់បន្តិចងាយស្រួលពេលខ្ចប់មិនរហែកស្លឹក

យកចានជ្រៅធំមួយដាក់កូនត្រី កូនកំពិស គ្រឿងបុក ផ្សិតចំបើង ក្រសាំង ប្រហុក ស្ករស ម្សៅស៊ុបខ្នរ ស្លឹកម្រះព្រៅរួចច្របល់ចូលគ្នាឲ្យសព្វល្អ(បើចូលចិត្តហិលអាចចិញ្ច្រាំម្ទេសដាក់លាយជាមួយ) ដួសត្រីដែលច្របល់រួចនោះដាក់លើស្លឹកចេកឬស្លឹករមៀតរួចខ្ចប់វាបត់ឲ្យស្អាតដូចបត់នំបត់ រួចយកទៅអាំងឲ្យឆ្អិន ជះក្លិនឈ្ងុយ បើកយកមកហូបបានហើយ។

ប្រភព : មុខម្ហូបសំរាប់ស្រ្តីមេផ្ទះ by nana

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img