ញ៉ាំស្ដៅ ម្ហូបខ្មែរយើង

គ្រឿងផ្សំរៀបចំរួចហើយយើងចាប់ផ្តើមលាយ យកខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ដាក់ក្នុងឆ្នាំង ទឹកត្រីបន្តិច ស្ករត្នោត ប៊ីចេងច្របល់ចូលគ្នា ដាក់ប្រហុកចំហុយចូល យកអំពិលទុំជ្រុំលាយហ្នឹងទឹកឆ្អិន រួចដួសដាក់កូរជាមួយគ្រឿងយើងរៀបរួច បន្ទាប់មកដាក់សាច់ចូលកូរឱ្យសព្វ ភ្លក្សយករសជាតិដែលយើងត្រូវការ រួចដាក់បន្លែគ្រប់មុខចូលច្របល់ ដោយបន្ថែមសណ្តែកដីលីងចុងក្រោយជាការស្រេច
បរិភោគជុំគ្រួសារ ជាមួយបាយក្ដៅៗខែត្រជាក់ចឹងឆ្ងាញ់ណាស់ ជាពិសេសស្តៅឆ្ងាញ់
នេះជាវិធីធ្វើក្នុងគ្រួសារ ខុសត្រូវយ៉ាងណា សូមរិះគន់ដើម្បីស្ថាបនា ។

គ្រឿងផ្សំ – សាច់ជ្រូក ឬសាច់មាន់ ឬសាច់ត្រី ឬគ្រឿងសមុទ្រក៏បាន- ស្តៅ ដាក់តាមចំនូលចិត្ត – ជីគ្រប់មុខ តាសក់ ប៉េងប៉ោះ ខ្ទឹមក្រហម ខ្ទឹមស ម្ទេសទុំ សណ្តែកដីលីង អំពិលទុំ ប្រហុក វិធីធ្វើ

វិធីធ្វើ – សាច់ជ្រូកស្ងោរអោយឆ្អិន ហាន់ចង្វាមូលតូចតូច អាចបន្ថែមសាច់មាន់លាយក៏បាន ថែមកំពឹស ឬបង្គារឆ្អិនក៏បាន – បន្លែ រៀបចំដូចក្នុងរូបដែលមានបង្ហាញស្រាប់ – ប្រហុក និង អំពិលទុំ ដាក់ចំហុយអោយឆ្អិន
ប្រភព: ចំប៉ាបាត់ដំបង

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img