សម្លរប្រហើរកូនកាត់ ម្ហូបខ្មែរយើង

តើអ្នកទាំងអស់គ្នាចូលចិត្តមុខម្ហូបខ្មែរ មួយណាជាងគេដែររាល់ថ្ងៃ ? តើម្ហូបខ្មែរប្រភេទណាដែលអ្នកតែងតែធ្វើវាហូបជាមួយគ្រួសារជាប្រចាំនោះ ? ថ្ងៃនេះយើងមានម្ហូបពិសេសទៀតហើយគឺមានឈ្មោះថា ៉៉​ សម្លរប្រហើរកូនកាត់ ៉៉ ។

  • គ្រឿងផ្សំ : បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត – ល្ពៅ ននោង – ស្នៀតពោត ផ្សិតចំបើង – ស្លឹកបាស ជីនាងវង – បង្គាក្រៀម បុកឲ្យម៉ត់- កាពិ យកដុតតិចរិតតែល្អ – ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេច បុកឲ្យម៉ត់- ស្ករស អំបិល ទឹកត្រី ប៊ីចេង
  • វិធីធ្វើ :
    1. យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ1 ស្លាព្រា ម្ទេស២,៣ផ្លែ ខ្ទឹមស ៥,៦កំពឹស និងខ្ជាយ អោយម៉ត់
    2. ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួចបង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង និងផ្សិតតាមក្រោយ
    3. ហើយបង់ក្នុងសម្លរ ដាក់ទឹកត្រី អំបិលតិច ស្ករសតិច ប៊ីចេង អោយរសជាតិប្រហើរលមៗ ពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ

ប្រភព : មុខម្ហូបសំរាប់ស្រ្តីមេផ្ទះ by nana

LEAVE A REPLY

Please enter your comment!
Please enter your name here

spot_imgspot_img